ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួននាយករងវិទ្យាល័យខេត្តកំពង់ឆ្នាំងម្នាក់ ពាក់ព័ន្ធនឹងការ ចាប់រំលោភកូនសិស្សស្រី អាយុ ១៥ ឆ្នាំ រួចថតវីដេអូ ដើម្បីទុកគំរាម

ខេត្តកំពង់ឆ្នាំង៖ នាយករងវិទ្យាល័យ ម្នាក់នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង បានធ្វើការ ឃាត់ខ្លួន តាមពាក្យបណ្តឹងអាណាព្យាបាលរបស់ក្មេងស្រី រងគ្រោះម្នាក់ ជាប់ពាក់ព័ន្ធនឹងការ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារីម្នាក់ ដែលជាសិស្សសាលា និងករណី ហិង្សាដោយចេតនា ដោយធ្វើសកម្មភាព ដាក់ថ្នាំសណ្តំ រួចចាប់រំលោភទៅលើ ជនរងគ្រោះ បានសម្រេចជាច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមភេទ ទុកគំរាម ប្រព្រឹត្ត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ ង៉ែត សុខខេង ភេទ អាយុ ៤១ឆ្នាំ មុខរបរ ជា នាយករង សាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយកន្លែង នៅខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលបាននិយាយថា:
យោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីរងគ្រោះ ជនសង្ស័យបានល្បួងលួងលោមកុមារីជាកូនរបស់គាត់ថា ទៅរៀនបើករថយន្តជាមួយ ។

បន្ទាប់ពី ជនរងគ្រោះ បានឡើងជិះរថយន្ត ជាមួយ, ជនសង្ស័យ ក៏ លួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់បង់ស្មារតី ជនសង្ស័យ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង នៅក្នុងផ្ទះសំណាក់ ព្រមទាំង បានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញ សេចក្តីសុខរបស់ខ្លួននៅលើកក្រោយៗ ទៀតផង។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា: ឥឡូវនេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ទេព ច័ន្ទ