ភ្នំពេញ៖ ស្រ្តីខ្មែរម្នាក់ ត្រូវបានបុរស ជាប្តីអនិកជនខ្មែរអាមេរិកម្នាក់ វាយឲ្យសន្លប់ រួចយកខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម រួចរត់គេចខ្លួនបាត់ស្រមោល ព្រោះតែភ្លើងប្រចណ្ឌ ប្រព្រឹត្តកាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចបុរីមួយកន្លែង ផ្ទះ11A ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មូល នេត ភេទប្រុស អាយុ ៦០ឆ្នាំ ជាងជាខ្មែរអនិកជន រស់នៅសហរដ្ឋអាមេរិក ( ត្រូវជាប្តី ) បានកំពុងតែរត់គឹចខ្លួន ។
ចំណែកឯ ជនរងគ្រោះត្រូវជាប្រពន្ធមានឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣ ៨ឆ្នាំ មុខរបរ បើកសាឡន មានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និង មានទីលំនៅ បច្ចុប្បន្ន ផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានកម្លាំ ងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ និង តាមស្វែងចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកឯ សាកសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅគ្រួសាររបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ទេព ច័ន្ទ