ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសម្តេចបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងរឿងសត្វក្ងោក សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជបន្ថែមទៀត។
សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ ហើយសម្ដេចក៏បានណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។
សម្តេចតេជោចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមតែម្ដង។សម្តេចតេជោបានថ្លែងថា ការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច។
នៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅអង្គរសង្ក្រាន្ត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ នៅទឹកដីសៀមរាបអង្គរ។