ភ្នំពេញ: ក្រុមហ៊ុន ជី ស៊ី អេស (GCS) ដែលជាសម្ព័ន្ធរបស់ក្រុមហ៊ុន អាយ អេស អាយគ្រុប (ISI Group) នាល្ងាចថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៣ បាន បើកសម្ភោធ ផលិតផលថ្មី របស់ខ្លួន ជាផ្លូវការ និង បង្ហាញពី យុទ្ធ សាស្ដ្រ ទីផ្សារឆ្នាំ២០២៣របស់ក្រុមហ៊ុនផងដែរ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួម ពីអតិថិជន ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន តាំងពីដើមរៀងមក ។
លោក យឹម រ៉ាដា អគ្គនាយកនៃក្រុមហ៊ុន ក្លូប៊លខេមស្តារ បានថ្លែងថា ហ៊ុន GCS គឺជាក្រុមហ៊ុនក្នុងស្រុក បានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយលោកឧកញ៉ា កាំង ម៉េងហ៊ុយ ជាលក្ខណះគ្រួសារដែលមានផលិត ផលម៉ាកខេមស្តាមួយចំនួន ក្នុងនោះ មាន ម្សៅបៀ កជញ្ជាំង ម្សៅការពារជំរាបទឹក ស៊ីម៉ង់ កាវបិទការ៉ូ ស៊ីម៉ង់ចាក់ក្បាលសសរជាដើម។
លោក យឹម រ៉ាដា បានលើឡើងថា ដោយមើលឃើញអំពីវិសាលភាពនៃវិស្ស័យ សំណង់មានការរីក ចំរើនខ្លាំង និងដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារនាពេលនោះ ទើបនៅដើមឆ្នាំ២០១៥ យើងបានចុះបញ្ជីពាណិជ្ជកម្ម ហើយ ធ្វើការនាំចូលបន្ថែមនូវផលិតផលសំភារះសំណង់ និងបរិក្ខាអគ្គិសនី ដែលមានគុណភាពខ្ពស់ លំដាប់ពិភពលោក រួមមាន កុងតាក់ ព្រីភ្លើង ឌីសង់ទឺ ម៉ាកស្នឌ័រ ពីប្រទេសបារាំង ខ្សែភ្លើង ម៉ាកដរ៉ាក់ និងព្រីសស្មៀន ពីប្រទេសអ៊ីតាលី សន្លឹកម្នាងសិលា ម៉ាកជីបរ៉ក់ពីប្រទេសបារាំងព្រមទាំង គ្រឿងបរិក្ខារបន្ទាប់បន្សំជាច្រើនមុខទៀត។
លោក អគ្គនាយក ក្លូប៊លខេមស្តារបន្ដថា ដើម្បីឆ្លើយតបទៅនិងការគាំទ្រររបស់អតិថិជន ក្រុមហ៊ុន បានខិតខំ ស្វែងរកនូវផលិតផលថ្មីៗដែលមានគុណភាពខ្ពស់ ជាច្រើនបន្ថែមទៀតដើម្បីបំពេញនូវតម្រូវការ ទី ផ្សារនាពេលបច្ចុប្បន្ន។ជាក់ស្ដែងនៅថ្ងៃនេះ យើង បើកសម្ភោធ ផលិតផលមួយចំនួនដូច ជា៖ ស៊ីម៉ង់កាវបិទការ៉ូ ស៊ីម៉ង់កាវបិទរ៉ងការ៉ូ ម៉ាកខេ មស្តា និង កុងតាក់ ព្រីភ្លើង ម៉ាក BranBird ដែលមានគុណភាពខ្ពស់ជូដល់អតិថិជន ។
ចំណែកលោក កាំង ឡេង អគ្គនាយក ក្រុមហ៊ុន អាយ អេស អាយគ្រុប មានប្រសាសន៍ថា ទោះជា ប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបការលំបាក ដែលទទួលរងឥទ្ធិពលពីជំងឺកូវីដ19 និងសង្គ្រាមនៅអ៊ុយ ក្រែ ក្តីក៏ក្រុមហ៊ុន នៅតែបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុង ការបំពេញតួនាទីជាអ្នកផ្គត់ផ្គង់ដ៏រឹងមាំនិងរួមសហការណ៍បានយ៉ាងល្អជាមួយជាម្ចាស់អាជីវកម្មទាំងអស់ក្នុងនាមជាដៃគូរពាណិជ្ជកម្មល្អ ដើម្បីបន្តឈានមុខលើវិស័យទីផ្សាសំណង់ ។
ឆ្លៀតក្នុងឱកាសនោះ លោក កាំង ឡេង និង លោក យឹម រ៉ាដា បានថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ដែលបាន សហការគាំទ្រ ជី ស៊ី អេស តាំងពីដើមរហូតមក ហើយសង្ឃឹម ថា យើងនឹងបន្តរួមដំណើរជាមួយគ្នា ទៅមុខទៀតដើម្បី ឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា៕