កណ្តាល៖ លោក គង់ សោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីសមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកលើកដែកខេត្តកណ្តាល។
លោកប្រធាន បានមានប្រសាសន៍ថា«សន្តិភាព មានតម្លៃដ៏លើសលប់បំផុតនៅពេល ដែលមានសង្គ្រាមកើតឡើង, គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់ សម្រាប់ការរស់រានមានជីវិតប៉ុន្តែជាធម្មតា គេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះឡើយ”។
ក្នុងន័យនេះ គង់ សោភ័ណ្ឌ បានគូសរំលឹកដល់យុវជនគណបក្សជាច្រើនលើកច្រើនសារថា ក្នុងនាមជាយុវជនបន្ដវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភារកិច្ចចម្បងគឺ ៖
១)ពង្រឹង និងថែរក្សាសមិទ្ធផលវិជ្ជមាន មុនៗរបស់គណបក្ស។
២)បង្កើតបន្ថែមនូវសមិទ្ធផលវិជ្ជមានសម្រាប់ប្រជាជន និងប្រទេសជាតិ ។
៣)កសាងមូលដ្ឋានរឹងមាំទុកឱ្យយុវជនជំនាន់ក្រោយ៕