(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០ ២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលាជំនាន់ថ្មី និងវិទ្យាល័យព្រះស៊ីសុវត្ថិ រៀបចំវគ្គផ្សព្បផ្សាយ “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទ ប្បញ្ញត្តិពាក់ព័ន្ធនានា “ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារក្នុងសាលារៀន សរុបប្រមាណ៤០០នាក់។
វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក សម្យ កំសាន្ត នាយករងទទួលបន្ទុកសា លាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។
ថ្លែងក្នុងមតិស្វាគមន៍ដល់វគ្គបណ្តុះបណ្តាលនេះ លោក សម្យ កំសាន្ត នាយករងសាលាជំនាន់ថ្មី នៃវិទ្យាល័យស៊ីសុវត្ថិ បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ដូរក្នុងសាលរៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់នូវគោលការណ៍សំខាន់នៃច្បាប់ ដែលវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើបទបង្ហាញនៅពេលបន្តិចទៀតនេះ និងសូមផ្តល់នូវមតិ យោ បល់ និងលើកឡើងនូវសំនួរដើម្បីឱ្យវាគ្មិនធ្វើការបកស្រាយឱ្យបានច្បាស់លាស់ និងសំណូមពរមន្ត្រីអធិការកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យផលិតផលទំនិញ សេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ ដំដៅ ទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។
ក្នុងឱកាសនោះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួ ងពាណិជ្ជកម្ម ដោយបានទទួលកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា “ ដល់សិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។ កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចំរើនទៅមុខ។
នៅចុងបញ្ចប់ លោក ផាន អូន បានសំណូមពរឱ្យវគ្គផ្សព្វផ្សាយ យកវេទិកានេះ ជាវេទិកាពិភាក្សា បញ្ចេ ញមតិ ដោយលើកឡើងនូវសំណូមពរ ឬសំនួរនានាពាក់ព័ន្ធនឹងម្ហូបអាហារ ដើម្បីឱ្យយល់កាន់តែច្បាស់ ថែមទៀត អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារដែលមានសុវត្ថិភាព ផលប៉ះពាល់ពីពីការប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលនាំដែលជាកត្តាបង្កគ្រោះដល់សុខភាពរបស់យើងទាំងអស់គ្នា។
ដើម្បីសង្គមយើង គ្រួសារយើង ពិសេសដើម្បីខ្លួនយើង សូមប្អូនៗ ដែលជាសិស្សានុសិស្ស ជៀសឱ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។