ព្រះវិហារ÷សកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានរកឃើញថាក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ បាននិងកំពុងសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រឡង់ ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុន ហើយបំលែងជាឈើស្របច្បាប់ ក្រោមការគប់គិតពីមន្ត្រីជំនាញពាក់ព័ន្ធ យ៉ាងរលូន?។
បើតាមរបាយការពីបណ្តញសហគមន៍ព្រឡង់បានឲ្យដឹងថា ចាប់ពីថ្ងៃទីមិនាឆ្នាំ2023នេះ ក្រុមសកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃ ប្រទះ ឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀកឈើ ជាប្រភេទឈើឡាំង និងប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងរួមមានៈ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊ុន(PNT co.,ltd) ហើយបំលែងជាឈើស្របច្បាប់ ដឹកតាមរថយន្តយីឌុប ទៅលក់នៅទីក្រុងភ្នំពេញ និងមួយចំនួនទៀតចែកចាយតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានប្រាប់សារព័ត៌មានតាមឲ្យដឹងថា ក្នុងខែមិនានេះសកម្មភាពចុះល្បាតព្រៃឡង់ ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញព្រៃឈើជាច្រើនក្រុម បោះជំរំលួចកាប់ឈើនិងអាច្រៀកឈើជាច្រើនទីតាំងដូចរបាយការណ៍ខាងលើ។
លោក នបន្តថា លោកបានសាកសួរក្រុមអ្នកកាប់ឈើទាំងនោះ ដោយពួកគេអះអាងថា ដឹកយកទៅលក់ឲ្យក្រុមហ៊ុនPNTរបស់ឧកញ៉ា ឡេង ឬទ្ធី។
ក្នុងសកម្មភាពចុះល្បាតនេះលោក បន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ ប្រទះឃើញក្រុមអ្នកកាប់ឈើ បានប្រើប្រាស់គោយន្តកន្ត្រៃយ៍ជាច្រើនគ្រឿង ជាមធ្យោបាយដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងសកម្ម ចូលទៅលក់ឲ្យក្រុមហ៊ុនPNT ហើយខាងក្រុមហ៊ុនបានប្រើប្រាស់រថយន្តប្រភេទអារ៉េវប៉ាកុងជាច្រើនគ្រឿងសម្រាប់ដឹកជញ្ញូនឈើដែលគេប្រមូលទិញបាន ចូលទៅក្នុងតំបន់រោងចក្រកែច្នៃឈើ ហើយបំលែងឈើខុសច្បាប់ទាំងនោះ ជាឈើស្របច្បាប់។
លោកបន្តថា ឈើជាច្រើនប្រភេទដែលជនល្មើសកាប់អារច្រៀក ដឹកជញ្ជូនចេញពីព្រៃឡង់ ភាគច្រើនមុខកាត់ធំៗ ចាប់ពី ០,៤០ម៉ែត្រ ដល់១,១០ម៉ែត្រ ជាប្រភេទដើមឈើទាល ស្រឡៅ ពពេល គគី ត្រាច ដួងចែម ផ្ដៀក លំបោរ ស្ទៀងជាដើម។
លោក លើកឡើងថា ការកាប់បំផ្លាញព្រៃឡងក្នុងតំបន់ស្នូល គឺជនល្មើសទំនងបានគប់គិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាន ដែលមានកត្វកិច្ចសំខាន់ជាងគេក្នុងការការពារនិងអភិរក្សព្រៃឡង់នេះតែម្តង។លោកបន្តថា បច្ចុប្បន្នក្រុមសកម្មជនព្រៃឈើក៏ដូចជា ក្រុមបណ្តាញសហគមន៍ព្រៃឡង់ដែលជាអ្នកស្រឡាញ់ធនធានធម្មជាតិ មានលំបាកក្នុងការសហការជាមួយមន្ត្រីអនុរក្សបរិស្ថាន អ្នកខ្លះត្រូវបានរងការធ្វើទុក្ខបុកម្នេញ ត្រូវគេចាប់ខ្លួនបញ្ជូនទៅតុលាការក៏មានហូរហែ ជាពិសេសត្រូវបានមន្ត្រីក្រសួងបរិស្ថានចោទប្រកាន់ថា ជាក្រុមឧទ្ទាមថែមទៀតផង។បឋម