ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីភ្នាក់ងារស៊ើបការណ៍ របស់សហរដ្ឋអាមេរិក​ CIA កំពុងតាមដាន សកម្មភាពចារកម្ម របស់លោកខាងលិច

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារស៊ើបការណ៍កណ្តាល របស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយវីដេអូលើកទឹកចិត្តជនជាតិរុស្ស៊ី ឱ្យធ្វើការទំនាក់ទំនង តាមរយៈបណ្តាញអ៊ីនធឺណែត ដែលមានសុវត្ថិភាព។ វិមានក្រឹមឡាំងបាននិយាយ កាលពីថ្ងៃអង្គារថា ទីភ្នាក់ងាររបស់ខ្លួនកំពុងតាមដាន សកម្មភាពចារកម្ម របស់លោកខាងលិច។
វីដេអូខ្លីរបស់ CIA ជាភាសារុស្សី ត្រូវបានអមដោយអត្ថបទ បានឲ្យដឹងថា ទីភ្នាក់ងារនេះចង់ឮពីមន្ត្រីយោធា អ្នកឯកទេសចារកម្ម អ្នកការទូត អ្នកវិទ្យាសាស្ត្រ និងមនុស្សដែលមានព័ត៌មានអំពីសេដ្ឋកិច្ចរបស់រុស្ស៊ី និងថ្នាក់ដឹកនាំរបស់ខ្លួន។

តាមរយៈអត្ថបទបានឲ្យដឹងថា “ទាក់ទង​មក​ពួក​យើង។ ប្រហែល​ជា​មនុស្ស​ជុំវិញ​អ្នក​មិន​ចង់​ឮ​ការ​ពិត ប៉ុន្ដែពួកយើងចង់ដឹងកាពិត”។អត្ថបទដែលត្រូវបាន​បោះពុម្ព​ផ្សាយ​ជិត ១៥ខែ​ក្នុង​សង្គ្រាមរវាងទី​ក្រុង​ម៉ូស្គូ ​ជាមួយ​អ៊ុយក្រែន វីដេអូ​នេះ​បាន​អញ្ជើញ​ប្រជាជន​រុស្ស៊ី​ឲ្យ​ទទួលយកការប្រថុយ​ប្រថាន​យ៉ាង​ខ្លាំង។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានជនរួមជាតិរបស់ខ្លួនឱ្យប្រុងប្រយ័ត្ន ចំពោះជនក្បត់ជាតិ ហើយសភាកាលពីខែមុនបានបោះឆ្នោតបង្កើនការពិន័យ ចំពោះការក្បត់ជាតិត្រូវជាប់ពន្ធនាគារពី ២០ឆ្នាំ ឬដាក់គុកអស់មួយជីវិត។

នៅក្នុងវីដេអូ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញ YouTube ផ្លូវការរបស់ CIA និងកម្មវិធីផ្ញើសារ Telegram ដែលពេញនិយមនៅក្នុងប្រទេសរុស្ស៊ី – សំឡេងបុរសម្នាក់ឆ្លុះបញ្ចាំងពីអត្ថន័យនៃវីរភាព និងការស៊ូទ្រាំ ខណៈដែលមនុស្សឯកកោត្រូវបានគេមើលឃើញថ្លឹងថ្លែង លើការសម្រេចចិត្តរបស់ពួកគេពី បុរសម្នាក់រត់នៅលើគំនរព្រិល ហើយមានស្ត្រីម្នាក់កំពុងសម្លឹងមើលតាមរយៈបង្អួច៕