មួយថ្ងៃបន្ទាប់ពីបានកាត់បន្ថយការធ្វើដំណើរ ដែលបានគ្រោងទុករបស់លោក ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីផ្តោតលើកិច្ចពិភាក្សាជុំវិញបញ្ហាជំពាក់បំណុលនោះ លោក បៃដិន ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកមានទំនុកចិត្តថា យើងនឹងទទួលបានកិច្ចព្រមព្រៀង ស្តីពីថវិកា ហើយអាមេរិក នឹងមិនខកខានឡើយ។
នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃនៃលទ្ធិប្រជាធិបតេយ្យឧស្សាហកម្មធំៗ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ដោយមាននាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ធ្វើជាប្រធាន ហើយប្រធានបទសំខាន់ៗ ដែលត្រូវពិភាក្សារួមមានសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន ការរំសាយអាវុធនុយក្លេអ៊ែរ ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។
លោក បៃដិន ក៏មានកិច្ចប្រជុំត្រីភាគីជាមួយលោក គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដែលត្រូវបានអញ្ជើញជាភ្ញៀវក្នុងការពិភាក្សា G-7 ក៏ដូចជាកិច្ចប្រជុំទ្វេភាគីមួយចំនួននៅគែមនៃការជួបជុំនេះ។
បន្ទាប់ពីកិច្ចប្រជុំកំពូល G-7 លោក បៃដិន គ្រោងនឹងធ្វើទស្សនកិច្ចនៅប៉ាពួញូហ្គីណេ និងអូស្ត្រាលី។ សេតវិមានបានឲ្យដឹងថា ប៉ុន្តែលោកបានលុបចោលជើងទីពីរ និងទីបី នៃការធ្វើដំណើរដើម ហើយនឹងត្រឡប់ទៅអាមេរិក វិញនៅថ្ងៃអាទិត្យ៕