តាមរយៈអត្ថបទបានឲ្យដឹងថា “ទាក់ទងមកពួកយើង។ ប្រហែលជាមនុស្សជុំវិញអ្នកមិនចង់ឮការពិត ប៉ុន្ដែពួកយើងចង់ដឹងកាពិត”។អត្ថបទដែលត្រូវបានបោះពុម្ពផ្សាយជិត ១៥ខែក្នុងសង្គ្រាមរវាងទីក្រុងម៉ូស្គូ ជាមួយអ៊ុយក្រែន វីដេអូនេះបានអញ្ជើញប្រជាជនរុស្ស៊ីឲ្យទទួលយកការប្រថុយប្រថានយ៉ាងខ្លាំង។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានជនរួមជាតិរបស់ខ្លួនឱ្យប្រុងប្រយ័ត្ន ចំពោះជនក្បត់ជាតិ ហើយសភាកាលពីខែមុនបានបោះឆ្នោតបង្កើនការពិន័យ ចំពោះការក្បត់ជាតិត្រូវជាប់ពន្ធនាគារពី ២០ឆ្នាំ ឬដាក់គុកអស់មួយជីវិត។
នៅក្នុងវីដេអូ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញ YouTube ផ្លូវការរបស់ CIA និងកម្មវិធីផ្ញើសារ Telegram ដែលពេញនិយមនៅក្នុងប្រទេសរុស្ស៊ី – សំឡេងបុរសម្នាក់ឆ្លុះបញ្ចាំងពីអត្ថន័យនៃវីរភាព និងការស៊ូទ្រាំ ខណៈដែលមនុស្សឯកកោត្រូវបានគេមើលឃើញថ្លឹងថ្លែង លើការសម្រេចចិត្តរបស់ពួកគេពី បុរសម្នាក់រត់នៅលើគំនរព្រិល ហើយមានស្ត្រីម្នាក់កំពុងសម្លឹងមើលតាមរយៈបង្អួច៕