ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃាត់ខ្លួនជនជាតិចិន២៨នាក់  ក្នុងវីឡាមួយ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

ភ្នំពេញ៖  កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានឆ្មក់ចូលក្នុងវីឡាដ៏ធំស្កឹមស្កៃ មួយកន្លែង ឃាត់ខ្លួនជនជាតិ២៨នាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិចិន២៨នាក់ ស្រី៥នាក់ និងប្រុស២៣នាក់ កំពុងសម្ងំលាក់ខ្លួនប្រព្រឹត្តអំពើខុសច្បាប់ ក្នុងវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង ស្ថិតនៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ៤គ្រឿង, ទូរស័ព្ទដៃណូគា១១គ្រឿង, IPADMINI៥គ្រឿង, ម៉ាស៊ីនបែងចែកអ៊ីនធឺណែត ៦គ្រឿង, ដុំភ្លើង១ដុំ, LAPTOP ៣គ្រឿង, ម៉ាស៊ីនបំផ្លាញក្រដាស់១គ្រឿង, ម៉ាស៊ីនព្រីន១គ្រឿង, ឯកសារមួយចំនួន, រថយន្តLEXUS RX300 មួយគ្រឿង និងម៉ាស៊ីនថតរូប១គ្រឿង។

បច្ចុប្បន្ន ជនជាតិចិនទាំង២៨នាក់ និងវត្ថុតាង ត្រូវកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕