ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ដីពី កម្មវិធីអភិវឌ្ឍន៍បរិយាបន្នវិស័យហិរញ្ញវត្ថុ (IFSD) នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ គោលបំណងនៃបេសកកម្មនេះគឺដើម្បីពិភាក្សាកំណត់ (Finalize) អំពីសកម្មភាពសម្រាប់កម្មវិធីអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុអនុសកម្មវិធីទី៣ (IFSD3)។
លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានចែករំលែកពីវឌ្ឍនភាពការងារដែលធនាគារអភិវឌ្ឍន៍ជនបទ សម្រេចបាន និងកំពុងបន្តអនុវត្តន៍ ជាពិសេសពាក់ព័ន្ធនិងការរៀបចំប្រែក្លាយទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីដំណើរការអនុវត្ត Finacial Technology របស់ ធ.អ.ជ. ផងដែរ។
លោក កៅ ថាច បានបញ្ជាក់ថា ADB កំពុងជួយរៀបចំតាក់តែងគោលនយោបាយអំពី Credit Guarantee Scheme សម្រាប់សហគ្រាសធុនតូចនិងមធ្យម ហើយលោកក៏ បានស្នើឱ្យ ADB គាំទ្រជំនួយមួយផ្នែកលើ Credit Guarantee Scheme ដល់សហគមន៍កសិកម្ម ដើម្បីអាចឱ្យ សហគមន៍មានលទ្ធភាពខ្ចីឥណទានបានពីស្ថាប័នធនាគារ។ ក្នុង កិច្ចប្រជុំក៏បានពិភាក្សាអំពីជំនួយបច្ចេកទេសដែល ADB ផ្ដល់ឱ្យធនាគារអភិវឌ្ឍន៍ជនបទផងដែរ៕