ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​គឹម សន្តិភាព ៖ ការចែករំលែកព័ត៌មានពាក់ព័ន្ធករណីបាត់ក្មេងជាបន្តបន្ទាប់សមត្ថកិច្ចកំពុងស្រាវជ្រាវ

លោក​គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៏ បានសរសេរលើហ្វេសប៊ុករបស់លោកបានបញ្ជាក់ថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ មួយរយៈនេះឃើញមានព័ត៌មានមួយចំនួនទាក់ទងនឹងការចាប់ក្មេងៗដើម្បីយកសរីរាង្គ!
ខ្ញុំសូមជម្រាបជូនថា សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើព័ត៌មានទាំងនេះ តែមកទល់ពេលនេះពុំមានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ!
ទន្ទឹមនេះ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវផងដែរនូវប្រភពព័ត៌មានដែលកំពុងចែកចាយទាំងនេះ ដើម្បីស្វែងរកការពិតជូនបងប្អូនយើង!
សូមលើកទឹកចិត្តសម្រាប់ការបង្ហាញព័ត៌មានពិត តែសម្រាប់អ្នកដែលបំពុលព័ត៌មាននេះ ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ!
សូមបងប្អូនកុំបន្តចែកចាយនូវព័ត៌មានពុំមានប្រភពច្បាស់លាស់ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមយើង!