ព្រះសីហនុ ៖ ឆេះអគារស្នាក់នៅរបស់ ប៉ឡាយ ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។
ប្រភពពីស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋរាយការណ៍មកថា មានករណីភ្លើងឆេះអគារស្នាក់នៅរបស់ ប៉ឡាយ ស្ថិតក្នុងចំនុចក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានចុះអន្តរាគមន៍ និងគ្រប់គ្រងស្ថានភាពមិនឱ្យឆេះរាលដាលបន្តបាន១០០ភាគរយ និងប្រើប្រាស់ឡានទឹកអស់ចំនួន៥ឡាន ស្នងការដ្ឋាននគរបាលខេត្តចំនួន៣ឡាន និងកងរាជអាវុធហត្ថចំនួន២ឡាន ៕