ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការកោះហៅលោកបណ្ឌិតសុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ ចូលឆ្លើយបំភ្លឺនៅថ្ងៃទី១០ ខែឧសភានេះ

​យោង​តាម​​ដីកា​កោះហៅ​ចុះ​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹង​ថា​ឈ្មោះ​ ខែ​ម​ ស៊ី​ឡេ​ង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជា​អគ្គ​លេខា​អធិការរង​គណបក្ស​ខ្មែរ​ក្រោក​ និង​ជា​តំណាង​ គណបក្ស​ខ្មែរ​ក្រោក​ ប្តឹង​ពី​ឈ្មោះ​ សុខ​ ទូច​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ពី​បទ​ កុបកម្ម​ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារ​សា​ធា​ណៈ​។​

​លោក​បណ្ឌិត​ សុខ​ ទូច​ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​ឲ្យ​ដឹង​ថា​តាម​បណ្តាញព័ត៌មានក្នុងស្រុក​ថា​ លោក​នឹង​ចូលខ្លួន​តាម​ការ​កោះហៅរបស់តុលាការ​ ៕