ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា ឡេង ណារ៉ាត្រា បានអះអាងថា”ផេកហ្វេសប៊ុក The Cambodia Daily Khmer មានអ្នកហ្វូឡូ1.5M ត្រូវចាកចេញពីក្រុមហ៊ុនហ្វេសប៊ុកហើយ បន្ទាប់ពីជាប់បណ្ដឹងបច្ចេកវិទ្យាជាច្រើនករណី

ភ្នំពេញ: អ្នកឧកញ៉ា ឡេង ណារ៉ាត្រា  អគ្គនាយកក្រុមហ៊ុន ឡេងណាវ៉ាតត្រា គ្រុប បានអះអាងថា  ផេកហ្វេសប៊ុក The Cambodia D_aily Khmer ដែលមានអ្នកហ្វូឡូ1.5M followers ត្រូវចាកចេញពីក្រុមហ៊ុនហ្វេសប៊ុកហើយ បន្ទាប់ពីជាប់ បណ្ដឹងតាម បច្ចេកវិទ្យា ជាច្រើនករណី។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើកបាឡើងថា លោកបាននប្រាប់ហើយបើវាយ ឡេង ណាវ៉ាត្រា ត្រូវវាយអោយដួល បើវាយមិនដួល ឡេង ណាវ៉ាត្រា នឹង តដៃវិញ។

អ្នកបានទទួលបាបកម្មបណ្ដើរៗហើយ ដោយការ
ប្រើអំណាចសារព័ត៌មានចោទប្រកាន់ថ្នាក់ដឹកនាំ
បំភ្លើសការពិត បង្ករអស្ថេរភាពបំផ្លាញសន្តិភាព
និងតាមស_ម្លា_ប់សេដ្ឋកិច្ចអាយុជីវិត ជីវភាពអង្គ
ភាពខ្ញុំ ដែលបងប្អូនក្រុមកាងារទទួលផលទាំងផ្ទាល់
និងទាំងប្រយោលរាប់សែននាក់ ។

អ្នកឧកញ៉ា បន្ថែមថា” បើសិនជាអស់លោកចង់បាន ផេកនោះមកវិញយើងអាចតតាំងគ្នា នៅតុលាការអន្តរជាតិខ្ញុំបានត្រៀមមេធាវីអន្តរជាតិរួចរាល់ហើយ ។ខ្ញុំការពារភាពត្រឹមត្រូវរបស់ខ្ញុំ ប៉ុណ្ណោះឬក៏ស្នើរសុំទោសមកអង្គភាពខ្ញុំ ខ្ញុំនឹងប្រជុំពិចារណា ខ្ញុំមិនចង់ប៉ះពាល់អ្នកទេតែអ្នកតាមបំ_ផ្លាញខ្ញុំពេក”។