ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងពិធីរំលឹកខួបលើកទី ៧២ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ ។
ពិធីនេះមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មកពីក្រុង.ស្រុកចំនួន ០៧ ដូចជា ក្រុងស្វាយរៀង ស្រុកស្វាយជ្រំ ស្រុករំដួល ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍
ស្រុកចន្ទ្រា និងក្រុងបាវិត សរុបចំនួនប្រមាណ ១៥,០០០នាក់៕