ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអេស៊ីលីដាជាវិស័យឯកជនមួយទទួលជោគ ជ័យខ្លាំងនៅកម្ពុជា

ក្រុមក្សាភិបាលធនាគារពិភពលោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អេស៊ីលីដា ដែលជាធនាគារឯកជនទទួលបានជោគជ័យធំធេងមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការិយា ល័យដ៏ច្រើន និងជាធនាគារឯកជនធំជាងគេដែលបានបម្រើអតិថិជនយ៉ាងច្រើនទាំងក្នុងនិងក្រៅស្រុក។

លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងនៅថ្ងៃទី៩ខែឧសភានេះថា ធនាគារអេស៊ីលីដាបានគិតគូអំពីផែនការយុទ្ធសាស្ត្ររយៈពេលមធ្យម និងរយៈពេលវែងពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រ ស្ដីអំពីបច្ចេក វិទ្យាហិរញ្ញវត្ថុទំនើប ក៏ដូចជាការរៀបចំឲ្យកា្លយជា ធនាគារ ឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

លោកបណ្ឌិតថ្លែងថា អតិថិជនគឺមិនចាំបាច់មកកាន់បញ្ជរទៀតទេ គឺអាចប្រតិបត្តិការបានគ្រប់ទីកន្លែងដោយខ្លួនឯងបានតាម រយៈទូរស័ព្ទដៃ ដោយចំណាយពេលតិច និងចំណេញពេលវេលាលឿនរហ័សទាន់ចិត្ត។

លោកបណ្ឌិតបានបញ្ជាក់ថា ក្រុមប្រតិភូធនាគារពិភពលោកបាន កោតសរសើរដល់វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលធ្វើការបណ្ដុះបណ្ដាលធនធាន មនុស្សសម្រាប់វិស័យទាំងមូល ពោលមិនមែនតែវិស័យហិរញ្ញវត្ថុមួយមុខទេ គឺបណ្ដុះបណ្តាលធនធានមនុស្សទាំងថ្នាក់ជាតិនិងអន្តរជាតិ។

ទាំងអស់នេះហើយជាទិសដៅសំខាន់ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក ដែលតំណាងឱ្យ៦៣ប្រទេស មានសំលេងបោះឆ្នោតជាង៤០% បានជ្រើសរើសយកធនាគារ អេស៊ីលីដា និងវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីធ្វើទស្សនកិច្ចពិភាក្សា និងចែករំលែកពីភាពជោគជ័យ៕