ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​គ​.​ជ​.​ប​ បង្ហាញ​​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ ​ទិញ​ពី​ប្រទេស​ឥណ្ឌាចំនួន​៥៣០​ដប​

​គ​.​ជ​.​ប​ បាន​បង្ហាញ​ភ្នាក់ងារ​សង្កេតការណ៍​ដែល​គណបក្ស​នយោបាយ​បាន​ដាក់​ភ្នាក់ងារសម្រាប់​សង្កេតការណ៍​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ដែល​មាន​អ្នក​សង្កេតការណ៍​សរុប​៧០៤​នាក់​ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​៤០៦​នាក់​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដាក់​ភ្នាក់ងារ​សង្កេតការណ៍​១០៩​នាក់​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​៩៧​នាក់​ គណបក្ស​ឆ​ន្ទះ​ខ្មែរ​ បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​៦៤​នាក់​ គណបក្ស​យុវជន​កម្ពុជា​បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍​២៨​នាក់​។​

​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៩​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់​ព​ន្ធ័​ ស្ដី​ពី​ការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្ដិ​ទី​៣​ឆ្នាំ​២០១៩​។​

​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុម​ ប្រឹក្សា​ខេត្ដ​ក្រុមប្រឹក្សា​ក្រុង​ក្រុមប្រឹក្សា​ស្រុក​ក្រុមប្រឹក្សា​ខណ្ឌ​អាណត្ដិ​ទី​៣​ឆ្នាំ​២០១៩​ ដែល​មាន​អ្នកចូលរួម​បោះ​ឆ្នោត​មាន​១១.៥៧២​នាក់​ មាន​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន​២០៣​ការិយាល័យ​ និង​មាន​មណ្ឌលបោះឆ្នោត​សរុប​២២៨​មណ្ឌល​ និង​ចំនួន​សន្លឹក​ឆ្នោត​ត្រូវ​បោះពុម្ព​មាន​៤៩០៦០​សន្លឹក​ ហើយ​សន្លឹក​ឆ្នោត​គំរូ​មាន​ចំនួន​៤៦៦០​សន្លឹក​។​

​អ្នក​សង្កេតការណ៍​មក​ពី​អង្គការ​ចំនួន​១០​ ដែល​មាន​អ្នក​សង្កេតការណ៍​សរុប​៦១៩​នាក់​ក្នុង​នោះ​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​៣០៩​នាក់​ សមាគម​អ្នកលក់​ឱសថ​កម្ពុជា​ចំនួន​១៤​នាក់​ សមាគម​ទេសចរ​ និង​បដិសណ្ឋាកិច្ច​១៤​នាក់​ សមាគម​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា​១៤​នាក់​ សមាគមយុវជន​សេដ្ឋកិច្ច​កម្ពុជា​១៤​នាក់​ សមាគម​គ្រឹះស្ថានឧត្ដមសិក្សា​កម្ពុជា​២៣៤​នាក់​ សមាគម​ចម្រើន​ជាតិ​ចំនួន​០២​នាក់​សមាគម​អរុណរះ​០៦​នាក់​ អង្គការ​សហ​គម​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម​ចំនួន​០៦​នាក់​ សម្ព​ន្ធ័​ស្ដ្រី​ខ្មែរ​ការពារ​សិទ្ធិ​មនុស្ស​ដើម្បី​អភិវឌ្ឍន៍​០៦​នាក់​។​

​ក្នុង​នោះ​ក៏​មាន​អង្គការ​០៤​ បាន​ ស្នើ​សុំ​ដាក់​អ្នក​សង្កេតការណ៍​មាន​អង្គការ​សមាគមនារី​កម្ពុជា​ដើម្បី​សន្ដិភាព​និង​អភិវឌ្ឍន៍​សម្រាប់​ខេត្ដកំពង់ចាម​២០​នាក់​ សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​សម្រាប់​ខេត្ដបាត់ដំបង​មាន​២៨​នាក់​ សហភាព​សហ​ព​ន្ឌ័​យុវជន​កម្ពុជា​សម្រាប់​ខេត្ដបន្ទាយមានជ័យ​មាន​១៨​នាក់​ និង​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​សម្រាប់​ខេត្ដ​កែប​មាន​០៤​នាក់​។​

​គ​.​ជ​.​ប​ បាន​ចេញ​ប័ណ្ណ​សារព័ត៌មាន​ ដល់​អ្នក​សារព័ត៌មាន​ជាតិ​បាន​១៣៩​ នាក់​ និង​ដល់​អ្នក​សារ​ព័​ត៍​មាន​អន្ដរជាតិ​បាន​១២​នាក់​ក្នុង​ការ​ចុះ​យក​ព័ត៌មាន​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ដ​អាណត្ដិ​ទី​៣​ឆ្នាំ​២០១៩៕​