សកម្មជនជនជាតិថៃចំនួន៣នាក់ ដែលប្រមាថព្រះមហាក្សត្រថៃ បានបាត់ខ្លួនហើយ ដែលនេះបើតាមការអះអាងរបស់លោក Brad Adams នាយកអង្គការសិទ្ធមនុស្ស Human Right Watch ប្រចាំតំបន់អាស៊ី នៅថ្ងៃសុក្រ ទី១០ ខែឧសភានេះ ។
សកម្មជនថៃ៣រូប ដែលប្រមាថព្រះមហាក្សត្រនោះ គឺត្រូវបានចាប់ខ្លួនជាសម្ងាត់នៅប្រទេសវៀតណាម និងត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសថៃវិញ ក្រោមការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធមនុស្ស ។
ចំណែកលោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ បានឆ្លើយតបថា សកម្មជនដែលប្រមាថព្រះមហាក្សត្រទាំង៣នាក់នោះ គឺត្រូវបានឃុំខ្លួន និងនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ មិនមានបាត់ខ្លួនដូចការចោទប្រកាន់នោះទេ ៕
