កំពង់ចាម៖ លោក វេង សាខុន ប្រធានក្រុមការងារគណបក្ស ប្រជាជន កម្ពុជា ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញចុះសំណេះសំណាល និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនប្រជាពលរដ្ឋ នៅឃុំហាន់ជ័យ និងឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាមចំនួន នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃ០៥ ខែកក្កដានេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន ២ ០៣៩ខ្នងផ្ទះ និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៤ ៥៣៤នាក់ ៕