ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 លោក វេង សាខុន ព្រមទាំងក្រុមការងារ បន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំគគរ និងឃុំកោះមិត្ត

កំពង់ចាម៖ លោក វេង សាខុន ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងក្រុមការងារ បានចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់លោកយាយ លោកតា លោកអ៊ុំ ពូ មីង និងបងប្អូនសមាជិកគណបក្សនៅឃុំគគរចំនួន ១៧០នាក់ និងឃុំកោះមិត្តចំនួន ១៨០នាក់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក ឃុំ និងភូមិ រួមទាំងមន្ត្រីគណបក្សមូលដ្ឋានបានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិក សមាជិកាទូទាំងស្រុកកំពង់សៀមបានចំនួន ២៥,១៧១ ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ៥០,៩៤៩នាក់ ស្នើនឹង ៨៥ភាគរយ៕

អង្គពិធីបានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ លើសន្លឹកឆ្នោត មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ” ៕