ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក គាំទ្រ ឧកញ៉ា ហុង ឆេងឈុន ដែលមានបំណង ក្នុងការតភ្ជាប់ទំនាក់ទំនងវិនិយោគជាមួយ និងអនុពន្ធពាណិជ្ជកម្ពុជានៅប្រទេសថៃ

ទីក្រុងបាងកក ៖ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធាន សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ (ស.ស.យ.ក.ស.អ-CYEAD) បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា ព្រមទាំងដៃគូរសហការរបស់សមាគម នៅថ្ងៃទី៧ ខែសីហានេះ បានទទួលការអនុញ្ញាតិ ចូលជួបសម្តែងការគួរសម និងស្នេីសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតប្រទេសកម្ពុជាប្រចាំនៅប្រទេ សថៃ ។
ជំនួបពភាក្សានេះ គឺក្នុងគោលបំណង ដេីម្បីភ្ជាប់ទំនាក់ទំនង ព័ត៌មានវិនិយោគនៅប្រទេសថៃ តាមរយៈស្ថានទូត និងសមាគមសហគ្រិនយុវជន កម្ពុជាសាមគ្គី ដើម្បីមកកាន់ប្រទេសកម្ពុជា ផងដែរ។

សម្រាប់ ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានប្រកាស គាំទ្រ ឧកញ៉ា ហុង ឆេងឈុន ដែលមានបំណង ក្នុងការតភ្ជាប់ទំនាក់ទំនងវិនិយោគជាមួយ និងអនុពន្ធពាណិជ្ជកម្ពុជានៅប្រទេសថៃ។

ជាមួយនេះលោកឧកញ៉ាប្រធានបានបញ្ជាក់ថា យើងខ្ញុំជាសមាគម ពិតជាមានមោទនភាពណាស់ ដែល ឯកអគ្គរាជទូតខ្មែរប្រចាំបាងកក បានធ្វើជាស្ពាន អោយមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រិនកម្ពជា និងសហគ្រិនថៃ ហើយយើង ត្រូវតែរួមគ្នា ប្រមូលផ្តុំគ្នាជាធ្លុងមួយ ទើបយើងខ្លាំង ដើម្បីជាគំរូដល់ស ហគ្រិ នវ័យក្មេង សំរាប់ជាកម្លាំងដ៏រឹងមាំ ចូលរួម អភិវឌ្ឍន៍ប្រទេសកម្ពុជា។