ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហររបស់លោកទាក់ទិននឹងសព្វាវុធ ដោយលោកបានលើកឡើងថា លោកចង់បញ្ឈប់ការរត់ប្រណាំងផ្នែកសព្វាវុធជាមួយប្រទេសចិន និងរុស្ស៊ី ។
ការលើកឡើងបែបនេះពីសំណាក់ លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងខណៈដែលលោកមានគម្រោងនឹងជួបពិភាក្សាគ្នាជាមួយមេដឹកនាំរបស់ប្រទេសចិន និងរុស្ស៊ីនៅពេលខាងមុខ ។
សូមបញ្ជាក់ជូនថា មេដឹកនាំរបស់ប្រទេសមហាអំណាចខាងសព្វាវុធទាំងបីនៅលើពិភពលោក គឺអាមេរិក ចិន និងរុស្ស៊ីបានគម្រាមកំហែងគ្នាជាញឹកញាប់ ពាក់ព័ន្ធការប្រើសព្វាវុធទំនើបបែបថ្មី ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាយោធាចុងក្រោយ ក្នុងសង្គ្រាមប្រសិនបើមាន ៕