ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​​តើ​​​វិនិយោគិន​ចិននាំ​​ផលចំណេញអ្វីខ្លះ​​​ដល់សេដ្ឋកិច្ច​​​​កម្ពុជា​​  

​​​​​​​​​​​​​​​អ្នក​អភិវឌ្ឍន៍លំនៅឋានកម្ពុជា​​បានចាត់ទុក​​ថា ​​​វិនិយោគិន​ចិនបាន​ដើរតួនាទី​យ៉ាង​​សំខាន់​​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​​​​​ប្រទេស​​​កម្ពុជា​​ តាម​រយៈលំហូរទុន​​វិនិយោគលើ​​គម្រោង​​​​ធំៗទាំងទីក្រុង​ភ្នំពេញនិងក្រុងព្រះសីហនុ​​​ ​​​ហើយកន្លង​​​មក​​បាន​​​​រួមចំណែកក្នុងការ​​​អភិវឌ្ឍលើវិស័យ​សំណង់នៅកម្ពុជា​​​​​​​។​

​​​​​​លោក ​​​ លី ហួរ ប្រធានសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​​កម្ពុជាបាន​​វាយតម្លៃ​​ថា ​​ សំរាប់​វិស័យ​សំណង់នៅកម្ពុជា​​​​​បើ​​​គិតចាប់តាំងពីឆ្នាំ២០១៧ ​​​​កន្លងទៅ​​​វិស័យ​នេះមានការរីកចម្រើន​ខ្លាំងទាំងនៅ​​​​ជនបទ ​​និងទីក្រុង ​​​​ហើយ​​​អ្វីដែលសំខាន់នោះ​​មូលដ្ឋានគ្រឹះ​​ធំគឺ កត្តាសេដ្ឋកិច្ច​​​និង​​​​​ស្ថេរភាព​​​នយោបាយ​​​​​​​​ល្អ​​​ក្រោម​ការ​​​ដឹក​នាំរបស់​​​សម្តេចតេជោ​នាយករដ្ឋមន្រ្តីនាំ​​​​​ឲ្យ​មាន​គម្រោងថ្មីៗ​​​​​​​​ ​​នៅឆ្នាំ២០១៨​នេះ​​បានលេចជារូបរាងឡើង​​​​​​​​​ជាបន្តបន្ទាប់​​។​

លោក​បាន​មានប្រសាសន៍ថា«​​បច្ចុប្បន្ន​នេះនៅ​​​ក្រុង​​ព្រះសីហនុយើង​​វិញ​​​​​​​​​មានការរីកចម្រើ​នខ្លាំងជិត​​ប្រហែល​​និង​​​​នៅរាជធានីភ្នំពេញលើ​​​​​​​​ផ្នែកវិស័យ​សំ​​​ណង់ ​​​និង​​អគារខ្ពស់ៗ​​​​​​កំពុងតែ​​​​​​​រីកដុះដាល ​​​​​​ដោយ​មាន​ការ​វិនិយោគ​​​​​ពីក្រុមហ៊ុន​​​​​​​​ចិនកាន់តែ​​​​​ច្រើន» ​​​។​

​​​​​​​​​​​​សម្រាប់​​​អ្នក​វិនិយោគ​ខាងលើ​បានរំលឹកថា  ​​​​ទោះបីកន្លងមកមានការ​​​រិះគន់ពីស្ថានភាពនៃការ​​​​​​​​​វិនិយោគ​​​​របស់​​ក្រុមហ៊ុន​​​ចិន​ក៏ដោយ ​​ប៉ុន្តែទោះយ៉ាងណា​​​​ សម្រាប់​ក្រុង​​​ព្រះសីហនុ​មិនមែនជាទីក្រុង​​ម៉ាកាវទី២ ​​ដូចការ​លើក​ឡើង​​​​​​​​ នាពេលកន្លងទៅទេ​ ពោល​ខេត្ត​​​​មួយ​នេះគឺ ​​ស្ថិតក្រោម​ការគ្រប់​គ្រង​របស់​រាជរដ្ឋាភិបាលកម្ពុជា​​​​​​​និងអាជ្ញាធរខេត្ត​​​។​

សម្រាប់ លោក ​ លឹម ហេង​​​ អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជាបាន​​ទទួល​ស្គាល់​​ថា​​ ​​ក្នុងនាម​អ្នក​វិនិយោគ​និង​​​សភាពាណិជ្ជកម្មកម្ពុជា​​​​​​គឺ​​​សូម​​​ស្វាគមន៍ ចំពោះការវិនិយោគ​​ចិន​​មកកាន់​ប្រទេស​​​​កម្ពុជា​​​ហើយ​បើសិន​​​មានលំហូរ​​វិនិយោគ​​មកពី​​​ប្រទេស​ចិន​​​​កាន់តែច្រើន​​​នឹង​​​នាំមក​​អភិវឌ្ឍ​​​ប្រទេសកម្ពុជា​​។​

លោក​​​បា​នថ្លែងបញ្ជាក់​​ថា«ជាយុទ្ធសាស្រ្ត​​​​​​​​​​​​ ​តាមរយៈសភាពាណិជ្ជកម្ម​​​​​យើង​គឺ តែងតែទាក់ទាញ​​​​អ្នក​វិនិយោគធំៗ​​​មក​ពីបណ្តាប្រទេស​នានា​​​​ជាពិសេស​នោះ ​​អ្នក​​​​​វិនិយោគ​មក​ពី​​​ប្រទេសចិន​​​​តែម្តង​​ ដែល​​​​កំពុងតែស្វែងរកឱកាស​​​និងដៃគូរ​​វិនិយោគ​​​​នៅកម្ពុជា»​​។​

យោងតាម​​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បង្ហាញថា នៅឆ្នាំ២០១៧កន្លងទៅកម្ពុជាទទួលបានកំណើនវិនិយោគបរទេសសរុប៥,២​ប៊ីលានដុល្លារអាមេរិក បន្ទាប់ពីកម្ពុជាបានអនុម័តគម្រោងវិនិយោគធំៗចំនួន១១៧ គម្រោង​​​​​កើនឡើងរហូត​​​​ដល់ទៅ ៤៤% មានក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងទូរគមនាគមន៍។

សម្រាប់​​ទំហំ​វិនិយោគចិនមកកម្ពុជានៅឆ្នាំ២០១៧វិញ​​​​មានចំនួន ១,៤៣ប៊ីលានដុល្លារអាមេរិក​​ស្មើ ២៧% នៃវិនិយោគបរទេសសរុបហើយ​​ចំនួននេះ​​បាន​​​​​​កើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ មាន​​ទំហំចំនួន៧៤៨លានដុល្លារអាមេរិក៕