ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ីរ៉ាក់ អាចយកគំរូតាម កាតា ក្នុងការដកខ្លួនចេញពីអង្គការ អូប៉ិកដោយសារមិនពេញចិត្ត អារ៉ាប៊ី សាអូឌីត

លោក Michael Cohenប្រធានស្រាវជ្រាវផ្នែកទីផ្សារថាមពលនៅធនាគារ Barclays bank បានអោយដឹងថា ប្រទេសអ៊ីរ៉ាក់ អាចនឹងយកគំរូតាមប្រទេសកាតា ក្នុងការដកខ្លួនចេញពីអង្គការបណ្តាប្រទេសនាំប្រេងចេញ អូប៉ិក (OPEC) នៅពេលខាងមុខនេះ ។

លោក Michael Cohen បានបន្ថែមថា មូលហេតុដែលអ៊ីរ៉ាក់ដកខ្លួនចេញពីអង្គការ OPEC គឺដោយសារអ៊ីរ៉ាក់មិនពេញចិត្តនឹងប្រទេសអារ៉ាប៊ី សាអូឌីត។

សូមបញ្ជាក់ជូនថា អ៊ីរ៉ាក់គឺជាប្រទេសទី១៥ ដែលជាសមាជិករបស់អង្គការ OPECហើយក៏ជាប្រទេសផលិតប្រេងធំជាងគេលំដាប់ទី៣នៅក្នុងអង្គការ OPEC ដែរ ។

នេះជាការបាត់បង់សមាជិកដ៏សំខាន់មួយទៀតរបស់អង្គការ OPEC ប្រសិនបើអ៊ីរ៉ាក់ដកខ្លួនចេញពីអង្គការនេះមែន ដោយសារតែអ៊ីរ៉ាក់ អាចបូមប្រេងបានប្រមាណជាង៤.៧៦លានបារ៉ែលក្នុងមួយថ្ងៃ ៕