ក្រចេះ: ឧត្តមសេនីយ៍ត្រី នៅ រតនា ជាស្នងការរងនគរបាលខេត្តនិងថ្នាក់ដឹកនាំកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ ២០២៣នេះបានចុះសួរសុខទុក្ខគ្រួសារក្មេងរងគ្រោះដោយករណីរំលោភសេពសន្ថវនៅភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ និងបានយកអំណោយប្រគល់ជូន។
ក្រុមការងារថ្នាក់ខេត្តដឹកនាំទៅរួមមាន លោកស្រី ប៊ុន ស៊ីថូត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ លោកស្រី ឆូ គឹមស៊ន ប្រធានមន្ទីរកិច្ចការនារី និងសហការី ។
ជាមួយគ្នានេះគឺ លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ជាស្នងការរងនគរបាលខេត្ត លោកវ.ត្រី កង ស៊ុម មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូង និងសហការី ព្រមទាំង លោកអ.ត្រី ឡាយ រិទ្ឋីស័ក នាយប៉ុស្តិ៍ កំពង់ដំរី និងសហការី លោក ផៃ សារិទ្ឋ មេឃុំកំពង់ដំរី រួមជាមួយលោកមេភូមិប្រជាការពារ។
សូមបញ្ជាក់ថា ការចុះសួរសុខទុក្ខគ្រួសារក្មេងរងគ្រោះដោយករណីរំលោភសេពសន្ថវ:នៅភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ និងបានយកអំណោយមានដូចជា អង្ករ២បេ មី៥កេះ ទឹកត្រី២យួរ ត្រីស៊ីអ៊ីវ ២យួរ ប្រេងឆា២ដប និងថវិកា ១០ ម៉ឺនរៀលប្រគល់ជូនពួកគាត់ផងដែរ។






