ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYE AD) បានរៀបចំព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចជនរវាងកម្ពុជា-ថៃ លើកដំបូងនៅកម្ពុជា

ភ្នំពេញ: លោកឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហ គ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD)និង​លោក ហ៊ុន សារឿន ឯកអគ្គ​រាជទូត​កម្ពុជាប្រចាំនៅប្រទេសថៃបាន​រៀបចំ​ព្រឹត្តិ ការណ៍​​កម្មវិធីផ្គូផ្គង​ពាណិជ្ជកម្មរវាង​កម្ពុជា-ថៃ ( Busin ess Matching)ជាលើកដំបូងនៅកម្ពុជា។
កម្មវិធីនេះក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់លោកស្រីរដ្ឋមន្រ្តី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងនៅសណ្ឋាគារ ហ្វ៊ែរ ហ្វៀល បាយ ម៉ារៀត ភ្នំពេញកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០ ២៣។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន​ថ្លែងថា មិត្តភាព​កម្ពុជា-ថៃ ជាមិត្តភាព​ដែល​មាន​ប្រពៃណី​យូរលង់​ណាស់​មក​ហើយ ក្រោម​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគីប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​សម្តែង​​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​វឌ្ឍនភាព​សំខាន់ៗ នៃ​កិច្ចប្រតិបត្តិការ​លើ​គ្រប់​វិស័យ។

លោកស្រីរដ្ឋមន្រ្តីបន្ថែមថា ​”មិត្តភាពនិង​ភាតរភាព​នេះ ត្រូវ​បាន​​លើក​ទឹក​ចិត្ត​ ដូចសភាសិត​ខ្មែរ​មួយ​ឃ្លា​លើក​ឡើង​ថា“​ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ” ដែល​ក្នុង​បរិបទ​ជា​ទ្វេភាគី​ផង និងជា​រដ្ឋ​ក្នុង​សមាគម​អាស៊ាន​ផង​ ការ​បណ្តាក់​ទុន​វិនិយោគ​ យើង​តែងតែ​សម្លឹង​ខ្ពស់​ទៅ​ទ្វីប​ឆ្ងាយៗនៅ​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​ជាប់​ភូមិផង​របង​ជាមួយ​គ្នា គួរ​ត្រូវ​បាន​ផ្តល់​ជា​អាទិភាព​ ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យកាន់​តែ​ស៊ី​ជម្រៅ»។

យោងតាម លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏​បាន​រំលឹកថា ផ្តើម​ចេញ​ពី​ជំនួប​កំពូល​រវាង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង​នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លង​មក ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ បាន​សម្រេច​ជាមួយ​គ្នា ក្នុង​ការ​ជំរុញ​នូវ​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ ឱ្យ​ឡើង​ដល់​ ១៥​ពាន់​លាន​ដុល្លារនៅ​ឆ្នាំ២០២៥​ខាង​មុខ ក៏​ដូចជា​ជំរុញ​ក្នុង​ការ​វិនិយោគ​​​ទៅ​មក​រវាង​កម្ពុជា-ថៃ។

ក្រោម​កិច្ច​សហការ​ជាមួយ​​គ្នា​ផ្ទាល់​រវាងសមាគម​និង​ស្ថានទូត ​និង​ការ​អនុវត្ត​ទៅ​តាម​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ​ដែល​បានដាក់​ចេញ​ដោយ​ក្រសួង​ការបរទេស ដំណាក់​កាលទី១ពី​ឆ្នាំ២០២១ ដល់ឆ្នាំ​២០២៣​នេះ ធ្វើ​ឱ្យ​មាន​ការ​គិតគូរ​​របស់​ស្ថានទូត​កម្ពុជាប្រចាំនៅ​ព្រះរាជាណាចក្រថៃ ដើម្បី​រៀបចំ​ឱ្យ​មាន​កម្មវិធី​ផ្គូផ្គង​ធុរកិច្ច​កម្ពុជា-ថៃ នៅ​ថ្ងៃ​នេះ​ឡើង ដើម្បី​នាំ​អ្នក​ធុរកិច្ច​របស់​ថៃ​ដែល​គាត់​ចាប់​អារម្មណ៍​ស្វែង​រក​ឱកាស​វិនិយោគ​​ថ្មីៗ​នៅ​កម្ពុជា ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ ​​​ដែល​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​មួយ​ ​នៅ​អាស៊ី​បច្ចុប្បន្ន។
ធុរជនថៃក៏គ្រោងមានការ​ពិភាក្សា​បន្ថែម​ជាមួយ​ដៃគូ និង​ការ​ផ្សារ​ភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​បន្ថែមផងដែរ។
​​​​​​សម្រាប់ ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ​បាន​ថ្លែង​ថា បេសកកម្ម​របស់​សមាគម​​គឺ​ដើរ​តួ​ជា​វេទិកា​ ដើម្បី​ជំរុញ​​ការ​វិនិយោគ​ទុន​ តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ការ​ចូលរួម​សិក្សាស្រាវជ្រាវ​ណែនាំ​ផ្នែក​ផ្លូវ​ច្បាប់ជួយ​រក​ដៃគូ​សម្រាប់​សហការ​ជាមួយ​​អ្នក​វិនិយោគ​មក​ពី​ក្រៅ​ប្រទេស និង​សម្រប​សម្រួល​ក្នុង​ការ​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ច​ជាតិ​ តាម​រយៈ​ការ​ជួយ​រក​ទីផ្សារ​នាំ​ចេញ-នាំ​ចូល​ផលិតផល​ក្នុង​ស្រុក និង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

លោកឧកញ៉បានបន្ថែមថា ព្រឹត្តិការណ៍​នេះ​នឹង​អាច​ដើរ​តួជា​វេទិកា​មួយ​​ ដើម្បី​គាំទ្រ​ដល់​ការ​វិនិយោគ​និង​ជា​កាតាលីករ​ដ៏​មាន​អានុភាព​​សម្រាប់​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចនិង​ជំរុញ​ដល់​សន្តិភាពនិង​ភាព​សុខដុមរមនា ក្នុង​ចំណោម​ប្រជាជាតិ​នានាក្នុង​តំបន់ផងដែរ។

ព្រឹត្តិការណ៍​នេះ គឺជាលទ្ធផល​មួយនៃ​កិច្ចប្រជុំ​ដោយ​ផ្លែផ្កា​រវាង​សមា គម CYEAD និង​លោក ហ៊ុន សារឿន ឯកអគ្គ​រាជទូត​កម្ពុជាប្រចាំនៅប្រទេសថៃ កាលពី​ខែសីហា ឆ្នាំ២០២៣​ កន្លង​មក។ ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម​ឯកអគ្គ​រាជទូត លោក​បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចក្ខុវិស័យ និង​បេសកកម្ម​របស់​សមាគម​​ ព្រម​ទាំង​ផ្តល់​ឱកាស​សម្រាប់​ការ​កៀរគ​​វិនិយោគិន​មក​ពី​ប្រទេស​ថៃ ដែល​មាន​បំណង​ស្វែង​រក​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ក្រុមហ៊ុន ឬ​អាជីវកម្ម​នៅ​កម្ពុជា។

លើសពីនេះ វេទិកានេះ នឹង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិ ជ្ជកម្ម​ដ៏​មាន​សក្តានុពល ទទួល​បាន​នូវព័ត៌មាន​ពាក់ព័ន្ធ​នឹង​ទំនុក​ចិត្ត​ក្នុងការ​កសាង​សម្របសម្រួល​ដំណើរការ​នៃ​ការ​វិនិយោគ​នានា ​ព្រម​ទាំង​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍ ដែល​ជា​ឱកាស​ក្នុង​ការ​រីកចម្រើន​ក្នុង​ទីផ្សារ​ពោរពេញ​ដោយ​ថាមវន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។