ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣”

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃសៅរ៍ ទី២៨ ឆ្នាំ២០២៣នេះនៅសណ្ឋាគារ ហ្វ៊ែរ ហ្វៀល បាយ ម៉ារៀត ភ្នំពេញអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣”ដែលរៀបចំដោយសមាគម សហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិ វឌ្ឍន៍ (CYEAD) ដោយមានវត្តមានចូលរួមដោយ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកតំណាងស្ថានទូតព្រះរាជាណាចក្រថៃ​ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រីជាធុរជនកម្ពុជានិងថៃជាច្រើនរូប។

លោកស្រីរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើង និងបានលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងស្វាគមន៍ធុរជននិងវិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ដោយអាចស្វែងយល់លម្អិតពីសក្តានុពល និងឱកាសវិនិយោគ ឬបណ្តាក់ទុនរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់អោយបានជាអតិបរមា។
ក្នុងនោះក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមសម្របសម្រួលការវិនិយោគ ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងការបន្តធ្វើសាមញ្ញកម្មលើសេវាសាធារណៈរបស់ខ្លួន ព្រមទាំងការធ្វើអទិភារូបនីយ៍កម្មជាលក្ខណៈបុរេសកម្ម ជាចំណែកនេះការបង្កើននូវឋាមវ័ន្តក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។