ភ្នំពេញ៖ តាមការឲ្យដឹងពីអង្គការសម្ព័ន្ធសត្វព្រៃបានឲ្យដឹងថា ក្នុងមួយឆ្នាំៗ ក្រុមមន្ត្រីឧទ្យានុរក្សរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រមូល សំណាញ់ចាប់សត្វបក្សីរាប់ពាន់ម៉ែត្រ និង រណារយន្តជាង៦០០គ្រឿង ត្រូវបានដកហូតក្នុងមួយឆ្នាំៗ។
អង្គការសម្ព័ន្ធសត្វព្រៃបានឲ្យដឹងទៀតថា ថ្មីៗនេះ ខណៈពេលកំពុងល្បាត ក្រុមមន្ត្រីឧទ្យានុរក្សមកពីស្នាក់ការ ឆាយ អារ៉ែង បានដកហូតរណារយន្តខុសច្បាប់ចំនួន ៧គ្រឿង ដែលបានប្រើប្រាស់ក្នុងការកាប់ឈើខុសច្បាប់ ព្រមទាំងរុះរើ និងប្រមូលបានអន្ទាក់ចំនួន ៣៨អន្ទាក់ពីក្នុងព្រៃ៕

