ក្នុងមួយថ្ងៃៗឈ្មួញកំពុងសប្បាយចិត្តដឹកជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកព្រំដែនជ្រៃធំ បានយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ។ ជាក់ស្តែងថ្មីៗនេះនៅច្រកព្រែកស្បូវ ស្រុកកោះធំ ខេត្តកណ្តាល មានជ្រូកវៀតណាមសម្រុកដឹកចូលមកលក់នៅកម្ពុជាទាំងថ្ងៃទាំងយប់មិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធឫមន្ត្រីនៅច្រកព្រំដែនចុះទប់ស្កាត់ម្តងណាទេ?
ប្រហែលសមត្ថកិច្ចនៅទីនោះបានទទួលលាភសក្ការៈ ពីឈ្មួញទាំងនោះហើយបានជាដឹកចូលមកលក់ក្នុងទឹកដីខ្មែរ បានយ៉ាងរលូនដូចនេះ ។ ទោះបីជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសហាមឃាត់ និងទុបស្កាត់មិនឲ្យមានសត្វជ្រូកនាំចូលពីក្រៅមកលក់ក្នុងស្រុកនោះឡើយ ។ អាជ្ញាធរទាំងនោះពិសេសមន្ត្រីនៅច្រកព្រំដែនជ្រៃធំតែម្តង កំពុងផ្គើននឹងសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម ។
ប្រជាពលរដ្ឋដែលបានឃើញសកម្មភាពបែបនេះ បានសំណូមពរដល់សមត្ថកិច្ចនៅទីនោះ ជួយទប់ស្កាត់ផង កុំមើលឃើញពីលាភសក្ការៈលុយពេក ឲ្យមើលឃើញ ពីផលប៉ះពាល់ដល់អ្នកចញ្ចឹកក្នុងស្រុកផង ជាពិសេសសុចត្ថិភាពរបស់ទទួលទានសាច់ជ្រូកផង ៕
