ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តសង្គ្រាមពាក្យសម្តីគម្រាមគ្នាដដែល

 

មេដឹកនាំសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តធ្វើសង្គ្រាមពាក្យសម្តីជាមួយមិនទាន់ស្ងប់ស្ងាត់នៅឡើយ ដែលជាទង្វើរុញច្រានឲ្យមានភាពតានតឹងកាន់តែខ្លាំង ដែលអាចនឹងឈានដល់ការប៉ះទង្គិចគ្នាខាងសព្វាវុធនៅពេលខាងមុខ ។

រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan បានព្រមានអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី២១ ខែឧសភានេះ ឲ្យបញ្ឈប់គម្រោងបង្កអំពើហិង្សាជាបន្ទាន់ ហើយអ៊ីរ់ង់នឹងសងថ្លៃការខួចខាត ប្រសិនបើមានអំពើហិង្សាដែលប៉ះពាល់ដល់ផលប្រយោជន៍អាមេរិក ។

ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បានកើតឡើងចាប់តាំងពីខែតុលា ឆ្នាំ២០១៨កន្លងមក ក្រោយពីលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ៕