ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ADB អនុម័តកម្ចីចំនួន​ ៥០លានដុល្លារដើម្បីពង្រឹងកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់កម្ពុជា

 

ភ្នំពេញ: កាលពី ថ្ងៃសុក្រធនាគារ អភិវឌ្ឍន៍ អាស៊ី ( ADB)បាន ឱ្យដឹងថាខ្លួនបានអនុម័តប្រាក់ កម្ចីគោលនយោបាយ តម្លៃ ៥០ លាន ដុល្លារ ដើម្បីគាំទ្រប្រទេសកម្ពុជាក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ខ្លួន ។ នេះបើតាមឲ្យដឹងពីXinhua ។


ធនាគារអភិវឌ្ឍន៍ក្នុងតំបន់ដែលមានមូលដ្ឋាននៅ ទីក្រុង ម៉ានីលបានឱ្យដឹងថាខ្លួនមានដៃគូយូរអង្វែងក្នុងការ គាំទ្រកំណែ ទម្រង់ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំង ពីឆ្នាំ ២០០៨ ។

ធនាគារ បានបន្ថែមថាកិច្ច ខិតខំ ប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលនីយកម្មនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងពង្រឹងសវនកម្មផ្ទៃក្នុង និងខាងក្រៅ គឺស្ថិតក្នុងចំណោម វិធានការកំណែទម្រង់ដើម្បីបង្កើន ប្រសិទ្ធភាព ប្រតិបត្តិការជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនការ ត្រួតពិនិត្យលើការចំណាយសាធារណៈ ។

 


លោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “ កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADBឆ្លើយតបទៅ នឹងឧបសគ្គនៃការ អភិវឌ្ឍន៍ដែល កំណត់ដោយរដ្ឋាភិបាល ក្នុងដំណើរការ ចំណាយ និងការគ្រប់គ្រងចំណូលរបស់កម្ពុជា ។

ហិរញ្ញប្បទាននេះនឹងពង្រឹងសមត្ថភាពអនុវត្តរបស់ក្រសួងពាក់ព័ន្ធ និងពង្រឹងមុខងារសវនកម្មខាងក្រៅ ៕