ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Google អាមេរិកកាត់ផ្តាច់កិច្ចសហការជាមួយ Huawei ចិន

ក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិក បានប្រកាសកាត់ផ្តាច់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei របស់ប្រទេសចិន ដែលជាវិធានបិទទ្វារមិនឲ្យអតិថិជនរបស់ក្រុមហ៊ុន Huawei បន្តប្រើប្រាស់កម្មវិធី Google បាន ។

វិធានរបស់ក្រុមហ៊ុន Google គឺផ្តោតសំខាន់លើប្រព័ន្ធ Android ដែលត្រូវបានបំពាក់លើទូរស័ព្ទដៃ Smartphone Huawei របស់ក្រុមហ៊ុន Huawei ដែលអតិថិជនប្រើប្រាស់ទូរស័ព្ទ Huawei មិនអាចប្រើប្រាស់កម្មវិធីជាច្រើនរបស់ Google មានដូចជា Gmail, Google Map និងប្រព័ន្ធផ្សេងទៀត ។

ក្រុមហ៊ុន Google បានបញ្ជាក់ថា ចំពោះសេវាកម្ម Google play និងGoogle play protect នឹងនៅដំណើរការធម្មតាលើទូរស័ព្ទដៃ Smartphone Huawei របស់ក្រុមហ៊ុន Huawei ដែលជាកម្មវិធីមានស្រាប់ក្នុងទូរស័ព្ទប្រភេទនេះ ៕