ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្ត​ស្វាយរៀង និងស្នងការខេត្ត​ គូរ​ពិនិត្យមើល​ល្បែង​បញ្ជាល់មាន់បង្កប់​ក្នុង​កាស៊ីណូ​ទួល​កន្តើយ ក្រុង​បាវិត កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​វៀតណាមចូលលេងសេរី

ខេត្តស្វាយរៀង ៖សេចក្តីរាយការណ៍ពីក្រុម​ប្រជាពលរដ្ឋ រស់នៅ​ខ្សែបន្ទាត់​ព្រំដែន ក្នុង​ភូមិ​ទួល​កន្តើយ សង្កាត់​ព្រៃ​អង្គុញ់ ក្រុង​បាវិត ដែលសុំលក្ខណ្ឌមិនបញ្ចេញឈ្មោះបាន បញ្ជាក់ប្រាប់ ដេលីខ្មែរ ​ថា ពួកាត់ស្នើសុំ អភិបាលខេត្ត​ស្វាយរៀង និងស្នងការខេត្ត​ គូរ​ពិនិត្យមើល​ល្បែង​បញ្ជាល់មាន់បង្កប់​ក្នុង​កាស៊ីណូ​ទួល​កន្តើយ ក្រុង​បាវិត កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​វៀតណាមចូលលេងដោយសេរី។

សេចក្តីរាយការណ៍ពីក្រុមពលរដ្ឋលើកឡើងថា ចំពោះម្ចាស់អ្នក​ដែល​ហ៊ាន​បើក​ល្បែង​បញ្ជាល់មាន់​គឺ មានទ្រង់ទ្រាយខ្នាច​ធំ​ និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ​ទៀត​បង្កប់​ក្នុងកា​សុីណូ អត់​ផ្លាក​យីហោ​បាន​យ៉ាង​រលូន ប្រហែល​ជា​បុគ្គល​រូបនោះ​មាន ខ្នងបង្អែក រឹងមាំ​នៅ​ពីក្រោយ​ហើ​យ ទើប​លោក អែម សុវណ្ណារិទ្ធ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត មិន​ហ៊ាន​ប៉ះពាល់ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

ក្រុមពលរដ្ឋ​ក្នុង​ភូមិ​ទួល​កន្តើយ រិះគន់​ចំៗ​ទៅ​លើ​អាជ្ញា ធរ​ពាក់​ពន្ធ័ ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​នគរបាល​ច្រក​តំបន់​ព្រំដែន​ធ្លក ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​ម្ចាស់​កាស៊ីណូ ហ៊ាន​គ្រៀង​គរ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​យួន ចូល​មក​លេង​ល្បែង​បញ្ជាល់មាន់​ចាក់ភ្នាល់​លេង​ស៊ីសងខុស​ច្បាប់ តាម​អំពើ​ចិត្ត ។​

ពលរដ្ឋនៅទីនោះបានស្នើសុំ លោក ពេជ្រ វិរៈ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ចំណោះ​ភាព​អសកម្ម របស់លោក អែម សុវណ្ណរិទ្ធ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង នាយ​ប៉ុស្តិ៍​នគ របាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ធ្លក បណ្ដែតបណ្ដោ យ​ឲ្យមាន​ល្បែង​បញ្ជាល់មាន់ ព្រមទាំង ល្បែង​ផ្សេងៗ​ជា​ច្រេី​ន​ប្រភេ​ទទៀត ក្នុង​ដែនដី​របស់​ខ្លួនឡេី​យ​។​

សារព័ត៌មាន ដេលីខ្មែរ នៅមិនទាន់អាចសុំការបំភ្លឺបានទេពី អភិបាលខេត្ត​ស្វាយរៀង និងស្នងការខេត្ត​ ករណី  ល្បែង​បញ្ជាល់មាន់បង្កប់​ក្នុង​កាស៊ីណូ​ទួល​កន្តើយ ក្រុង​បាវិត កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​វៀតណាមចូលលេងសេរីនេះ។

​ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ចូលរួម​ទប់ស្កាត់​នៅ​ពេល​កន្លងមក ឲ្យ​បិទ​ល្បែងភ្នាល់​ស៊ីសង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់កា​សុីណូ ទួល​កន្តេី​យ បើ​ក​ឲ្យ​ខ្មែរ និង​ជនជាតិវៀតណាម ចូល​លេង ល្បែង​បញ្ជាល់មាន់​ភ្នាល់ដាក់​លុយ​រាប់សិប​លាន​ដុង ក្នុង​១​គូរៗ ដោយឡែក​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ព្រមទាំង ស មត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​បាវិត មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ មាន​សុវត្ថិភាព​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ នោះទេ​។​
​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ទួល​កន្តេី​យ សង្កាត់​ព្រៃ​អង្គុញ់ ក្រុង​បាវិត អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​លោក ប៉េង ពោធិ៍​សា​អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង​
​ថ្នាក់ដឹកនាំ​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ចំពោះ ម្ចាស់​កាស៊ីណូ និង​បក្សពួក​អ្នកញៀន​ល្បែង​បញ្ជាល់មាន់​ខ្នាយ​ដែក លក្ខណៈ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​ជា​បន្ទាន់ ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​សណ្ដាប់​ធ្នាប់ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕​