ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គ្រាមជិតពីរខែក្នុងការដណ្តើមយកទីក្រុង ទ្រីប៉ូលីប្រទេសលីប៊ី សម្លាប់មនុស្សអស់៥១០នាក់

នៅប្រទេសលីប៊ី បានប្រយុទ្ធគ្នាអស់រយៈពេលជិតពីរខែកន្លងមកហើយ ក្នុងការដណ្តើមយកទីក្រុង ទ្រីប៉ូលី ប៉ុន្តែមិនទាន់ចាញ់ឈ្នះទេ ហើយមនុស្សប្រមាណ៥១០នាក់បានបាត់បង់ជីវិត និងមនុស្សជាង៧៥០០០នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចាកចោលលំនៅឋាន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters News នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ។

ប្រភពដដែលបានបន្តថា ភាគីជម្លោះនៅប្រទេសលីប៊ី គឺម្ខាងខាងកងកម្លាំងយោធាជាតិលីប៊ី LNA ដែលជាកងកម្លាំងទ័ពព្រៃ និងភាគីជម្លោះម្ខាងទៀត គឺកងកម្លាំងរដ្ឋាភិបាល ដែលលើកបន្តុបដោយលោកខាងលិច និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។

កាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភាដដែលនេះ កងកម្លាំងយោធាជាតិលីប៊ី (Libya National Army) ហៅកាត់ថា LNA ដែលដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar បានវាយប្រហារទ្រង់ទ្រាយធំមួយទៅលើកងកម្លាំងរដ្ឋាភិបាល ដើម្បីដណ្តើមយកទីក្រុង ទ្រីប៉ូលី ៕