ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន

ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវ ជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេសដើម្បីធ្វើបទបង្ហាញ អំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវ លើដំណើរការរៀបចំ និងអភិវឌ្ឍន៍នគរូបនីយកម្មរាជធានី ខេត្ត ក្រុង។

កម្មវិធីនេះធ្វើឡើង នៅទីស្ដីការក្រសួងនៅថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្ស។

ការលើកឡើងដូចនេះក្នុងពេលដែល លោករដ្ឋមន្រ្តី កាន់តំណែងជារដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ លោកមានបំណងចង់បំពេញកិច្ចការមួយ គឺការកសាងធនធានមនុស្សលើវិស័យ ដែលទាក់ទងនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។