ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអាន៖ ប្រធានមន្ទីរកសិកម្មខេត្តកោះកុងខ្សែរប៉ុនណា បានក្រសួងមិនហ៊ានដកចេញ ?

លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ដែលរងការរិះគន់ថា បានប្រើប្រាស់អំណាចតួនាទីជាប្រធានយកដីរដ្ឋលក់ និងប្រព្រឹត្តិនូវទង្វើអសកម្មមួយចំនួនរហូតដល់ថ្នាក់ក្រសួងបានចេញលិខិតព្រមានចំនួនពីរលើកមកហើយ។ ប៉ុន្តែប្រធាន មន្ទីរកសិកម្មខេត្តកោះកុងរូបនេះមិនបានអនុវត្តន៍តាមអ្វីដែលក្រសួង បានណែនាំនោះឡើយ។

សកម្មភាពរបស់លោក អ៊ី ម៉េងលាង ហាក់មិនខ្លាចរអារឡើយចំពោះចំណាត់ការរបស់ឯកឧត្តម វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានបញ្ជាឲ្យលោក អ៊ី ម៉េងលាង ធ្វើ។ ត្រង់ចំណុចនេះ មានការចោទសួរថា តើលោក អ៊ី ម៉េងលាង មានខ្សែរ(អ្នកកាង) ជាអ្នកណាបានហ៊ានធ្វើបែបនេះបើទោះបីជាក្រសួងបានធ្វើលិខិតព្រមានម្តងជាពីររួចមកហើយជុំវិញការងារអនុវត្តន៍របស់ លោកដែលបានធ្វើកន្លងមកដែលបានធ្វើផ្ទុយទៅនឹងច្បាប់ និងបទបញ្ជាថ្នាក់លើ។

មហាជនទូទៅ ជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តកោះកុងតែម្តងកំពុងរងចាំមើលថា ភាពអសកម្មរបស់ប្រធានមន្ទីរកសិកម្មខេត្តកោះកុងប៉ុនហ្នឹងហើយក្រសួងនឹងមានចំណាត់អីបន្តទៀត។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា មន្រ្តីណាដែលប្រើប្រាស់តួនាទីខ្លួនមិនបម្រើរាស្រ្ត ធ្វើបាបរាស្រ្ត និងយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន គឺនឹងត្រូវធ្វើការវះកាត់បានន័យថា ត្រូវដកចេញពីតំណែងដោយមិនទុកទៀតឡើយ។

រឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវផ្សេងទៀតដែលប្រធានមន្ទីរកសិកម្មរូបនេះ រងការរិះគន់នោះ គឺបញ្ហាលក់ដីរដ្ឋដែលជាទ្រព្យសម្បត្តិរបស់ក្រសួងកសិកម្ម។ ករណីនេះក្រសួងបានចេញលិខិតចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីឲ្យលោក អ៊ី ម៉េងលាង ធ្វើការដោះស្រាយបន្ទាប់ពីក្រសួងបានចុះធ្វើអធិការកិច្ច លើការគ្រប់គ្រងទ្រព្យសម្បត្តិរបស់មន្ទីរកសិកម្ម។

ក្នុងលិខិតរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានចង្អុលឲ្យលោក អ៊ី ម៉េងលាង បង្កើនយកចិត្តទុកអនុវត្តកែលម្អចំពោះចំណុចខ្វះខាតដែលក្រសួងបានណែនាំកន្លងមក។ ក្នុងនោះត្រូវរក្សាដីសត្វឃាត ដ្ឋានជាដីកសិកម្មរបស់មន្ទីរដដែល រងចាំការសម្រេចរបស់រាជរដ្ឋាភិបាលជាមុនសិន។

ចំពោះបញ្ហានេះត្រូវបានលោក អ៊ី ម៉េងលាង បានបដិសេធ នឹងបានចោទប្រកាន់ថា អ្នកសារព័ត៌មានបានចុះផ្សាយខុសពីការពិត បើទោះបីជារឿងនេះត្រូវបានគេដឹងថា ជាការពិតយ៉ាងណាក៏ដោយ៕