ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បណ្ឌិត ប៉ាន់ខែម​ ប៊ុនថន បានដឹកនាំក្រុមការងារនាំយកម៉ាស៊ីនបូមទឹកខ្នាតធំ​ ចុះបូមទឹកជូនពលរដ្ឋប្រេីប្រាស់ប្រចាំថ្ងៃ​ និងស្រោចស្រពដំណាំនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ

(បន្ទាយមានជ័យ)៖​បន្ទាប់ពីអង្កេតឃើញតាមផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ​ស្ថិតក្នុងភូមិបឹង ជង្រុកតេជោឈ្នះឈ្នះ​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ កំពុងប្រឈមបញ្ហាខ្វះទឹកសម្រាប់ប្រេីប្រាស់​ និងស្រោចស្រពដំណាំក្នុងរដូវប្រាំងក្ដៅហួតហែង​នេះលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយលោក​ យ៉ាង​ គីមហ៊ុយ​ ទីប្រឹក្សាសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​

បានដឹកនាំក្រុមការងារនាំយកម៉ាស៊ីនបូមទឹកខ្នាតធំចុះទៅបូមទឹកចេញពីស្រះទឹកធំជូនប្រជាពលរដ្ឋសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ​ និងសម្រាប់ស្រោចស្រពផលដំណាំ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានណែនាំដល់ក្រុមការងារត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ ហេីយត្រូវបង្កេីនការយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ​ ពិសេសត្រូវបូមទឹកជូនពួកគាត់ប្រេីប្រាស់ឱ្យបានគ្រប់គ្រាន់ជាប្រចាំក្នុងរដូវប្រាំងក្តៅហួតហែងនេះ​ ដេីម្បីទប់ស្កាត់​ និងប្រយុទ្ធបញ្ហាខ្វះទឹកប្រេីប្រាស់។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា អនុវត្តនេះ​ គឺជាការអនុវត្តតាមការដាក់ទិសដៅរបស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ ដែលតែងតែគិតគូរ​ជាអាទិភាព​ និងការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស​ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ។

លោកបណ្ឌិត​ ប៉ាន់ែខម​ ប៊ុនថន​ ក៏បានបញ្ជាក់បន្ថែមថា​ នៅទីនេះគឺមានលោក​ យ៉ាង គីមហ៊ុយ​ ក្នុងនាមជាអនុប្រធានប្រចាំការតំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះ តែងតែទទួលខុសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋននៅក្នុង​តំបន់អភិវឌ្ឍបឹងជង្រុកតេជោឈ្នះឈ្នះជានិច្ចចាប់តាំងពីទីនេះបញ្ចប់វិវាទរៀបចំដំណេីរការអភិវឌ្ឍ​ បន្ទាប់ពីប្រជាពលរដ្ឋទទួលបានអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ កាលពីចុងឆ្នាំឆ្នាំ២០២០​ មកម្ល៉េះ៕