ប្រព័ន្ធផ្សព្វផ្សាយ AP បានផ្សាយថា ក្នុងរយៈពេលជាង៤ខែនៃឆ្នាំ២០១៩នេះ ប្រទេសចិនបានផ្តល់ជំនួយថ្នាំពេទ្យប្រមាណជាង៤២៥តោនដល់ប្រទេសវែណេស៊ុយអេឡា ខណៈដែលវែណេស៊ុយអេឡាមានវិបត្តិនយោយបាយ ។
កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភានេះ យន្តហោះដឹកជំនួយរបស់ប្រទេសចិន បានហោះហើរទៅដល់ប្រទេសវេណេស៊ុយអេឡា ដោយនាំយកជំនួយថ្នាំពេទ្យទម្ងន់៥៨តោន ទៅជួយដល់ប្រជាពលរដ្ឋវេណេស៊ុយអេឡា តាមរយៈរដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវេណេស៊ុយអេឡា លោក កាឡូស អាល់វ៉ារ៉ាដាន បានឲ្យដឹងថា ជំនួយថ្នាំពេទ្យរបស់ចិនមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋវេណេស៊ុយអេឡា ខណៈប្រទេសនេះកំពុងខ្វះខាតថ្នាំពេទ្យ ៕
