មន្ត្រីពីររូបនៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បាននិយាយថា អាមេរិកបានសម្រេចផ្អាកការហ្វឹកហ្វឺនដល់អាកាសយានិករបស់ប្រទេសទួរគី ក្នុងការប្រើប្រាស់យន្តហោះចម្បាំង F-35 ខណៈដែលអាមេរិកមិនទាន់សម្រេចចិត្តច្បាស់លាស់ ក្នុងការលក់យន្តហោះប្រភេទនេះ ឲ្យទៅប្រទេសទួរគី ។
នៅពេលបច្ចុប្បន្ននេះ អាកាសយានិករបស់ប្រទេសទួរគីចំនួន៤នាក់ និងក្រុមកាងារចំនួន៤៧នាក់ កំពុងត្រូវបានបង្វឹកពីរបៀបបើកបរ និងប្រើប្រាស់យន្តហោះចម្បាំង F-35 នៅមូលដ្ឋានទ័ព Luke Air Force Base នៅអាមេរិក ។
មូលហេតុដែលនាំឲ្យអាមេរិកសម្រេចផ្អាកការហ្វឹកហ្វឺនអាកាសយានិកទួរគី គឺដោយសារទួរគីនៅតែបន្តកិច្ចសន្យាទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ខណៈដែលអាមេរិកហាមមិនឲ្យទួរគីទិញមីស៊ីលពីរុស្ស៊ី ៕
