ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរដ្ឋបាលខេត្ព្រះវតិហារ ជួបពិភាក្សាអំពីស្ថានភាពតម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ននិងរកវិធានការណ៍ដោះស្រោយ

(ភ្នំពេញ)៖ លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិ ជ្ជកម្ម និងលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងារសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មកាលពីព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពតម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ននិងរកវិធានការណ៍ដោះស្រោយ។
កម្មវិធី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរដ្ឋបាលខេត្តពាក់ព័ន្ធសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃនិងក្រុមហ៊ុននាំចេញស្វាយចន្ទី។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាពីបញ្ហាជុំវិញការធ្លាក់ថ្លៃស្វាយចន្ទីកម្ពុជា និងពិភាក្សារកវិធានការណ៍ឆ្លើយតបឱ្យបានទាន់ពេលវេលា។