ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជ កម្មកម្ពុជា (គ.ល.ក.) សហការជាមួយអភិបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាងនិងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

តាកែវ: អគ្គលេខាធិការដ្ឋាននៃគណៈកម្ម ការគ្រប់គ្រងល្បែងពាណិជ្ជ កម្មកម្ពុជា (គ.ល.ក.) កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤នេះ បាន សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រង ល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។
កម្មវិធីនេះ ក្រោមអធិបតីភាព របស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយ មានការអញ្ជើញចូលរួមរបស់លោកស្រី គុល ធារិន សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា, លោក ជាម ប៉េអា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា,លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត តាកែវផងដែរ។
នៅក្នុង កម្មវិធីនេះក៏មានតំណាងសាលា ដំបូងនិងអយ្យការអមសាសាដំបូងខេត្ត, ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, មេបញ្ជាកា រនៃបញ្ជាការដ្ឋានកងរាជអាវុ ធហត្ថខេត្ត, គណៈបញ្ជាការឯកភាពក្រុង-ស្រុក-ឃុំ-សង្កាត់, រដ្ឋបាល ក្រុង-ស្រុក-ឃុំ-សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តតាកែវ ព្រមទាំងប្រតិ បត្តិករល្បែងផ្សងសំណាង ប្រមាណ ៣២០ នាក់។

កិច្ចប្រជុំក៏ពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង គឺបង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និង ផ្លាស់ប្តូរមតិយោ បល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តតាកែវ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជានណាចក្រកម្ពុជា។

យោងតាមគណកម្មការខាងលើ បញ្ជាក់ថា ការធ្វើដូច្នោះគឺ ដើម្បីកំណត់និងដោះស្រា យ នូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ដែលបាននិងកំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអគ្គលេខាធិ ការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តតាកែវ។

លើសពីនេះ សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការ ក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្ម ល្បែងស៊ី សងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំ ណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬអាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក. ។
ជាមួយគ្នានេះក៏មានគោលដៅ លើកកម្ព ស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរ មាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញ អនុលោ មភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួមកាត់បន្ថយផលប៉ះពាល់ អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ទោះបីជាយ៉ាងណា បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុសផុល និងតាមការណែនាំរបស់ អភិបាលនៃគណៈអភិបាល ខេត្តតាកែវ រួចមក ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពក្រុង-ស្រុក- ឃុំ-សង្កាត់, រដ្ឋបាលក្រុង-ស្រុក-ឃុំ- សង្កាត់ បានប្ដេជ្ញាយ៉ាងមុតមាំថា នឹង ចាត់វិធានការបង្ក្រាបឱ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន។

កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅខេត្តតាកែវ” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាគាប់ប្រសើរស្របតាម ការរំពឹងទុកផងដែរ។