ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នៅឆ្នាំ២០២០ក្រសួងសេដ្ឋកិច្ចឲ្យរដ្ឋបាលខេត្តចំនួន ៦ នឹងត្រូវអនុវត្តន៍ថវិការកម្មវិធីដោយខ្លួនឯង

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើក ឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៨ នៃកម្មវិធីកែទម្រង់ការគ្រប់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ នេះថា  ដើម្បីធានាឱ្យការអនុវត្តន៍ការងារសវនកម្ម តាមបណ្តាអង្គភាពរងសវនកម្ម ប្រកបដោយប្រសិទ្ធភាព នៅក្នុងបរិបទនៃការកែទម្រង់នានារបស់រាជរដ្ឋាភិបាល គឺត្រូវបានបង្កើនល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់ កាន់តែ ទូលាយ ជាពិសេសការផ្តល់ភាពកាន់តែងាយស្រួលនៅតាមរដ្ឋបាលខេត្តនិមួយៗ នឹងបានដឹងពីកញ្ចប់ថវិការពិតៗ របស់ខ្លួន ដើម្បីយកទៅអនុវត្តន៍គម្រោងផ្សេងៗឲ្យមានប្រសិទ្ធភាព ។

ដើម្បីឈានទៅគ្របដណ្តប់ដល់ក្រសួង-ស្ថាប័ន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឲ្យអនុវត្តន៍ថវិការកម្មវិធីរដ្ឋបាលខេត្តចំនួន៦ បន្ថែមទៀត គឺខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងខេត្តព្រះសីហនុ ក្នុងនោះនៅឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវដាក់ឲ្យ អនុវត្តន៍ដូចគ្នា ព្រោះប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជាឆ្អឹងខ្នង សម្រាប់ គាំទ្រការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ខណៈកម្ពុជាកំពុងដាក់ឲ្យអនុវត្តនូវប្រព័ន្ធ FMIS នេះ ក្នុងគោលដៅ ឈានទៅគ្របដណ្តប់ដល់ក្រសួង-ស្ថាប័ន និងអង្គភាពថវិកាពាក់ព័ន្ធទាំងអស់ ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក ក្រសួងបានដាក់ឲ្យអនុវត្តន៍រដ្ឋបាលថ្នាក់ក្រោមជាតិ បានចំនួន១៨ នៅក្នុងការអនុវត្តន៍សាកល្បងដោយពេញលេញ តែទោះបីយ៉ាងណាការដាក់ឲ្យអនុវត្តន៍ មិនទាន់ផលិតបាននូវរបាយ ការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយ និងមិនទាន់បានធ្វើស្វ័យប្រវត្តិកម្មការអនុវត្តន៍ថវិការ បានពេញលេញនៅឡើយ ពោលគឺ តាមស្ថាប័នខ្លះនៅប្រើក្រដាស់ស្នាម និងប្រើប្រព័ន្ធ (FMIS) លាយឡំគ្នា គឺជាការងារត្រួតជាន់គ្នា ។ ចំណែកនៅតាម ក្រសួងវិញ ពិតមែនដាក់ឲ្យអនុវត្តន៍នូវថវិការកម្មវិធីនេះ ប៉ុន្តែគុណភាពនៃការអនុវត្តន៍ ក៏មិនទាន់បំពេញតាមតម្រូវការ ចង់បាននូវឡើយ ទាំងខ្លឹមសារ ទាំងរចនាសម្ព័ន្ធ នឹងទាំងសមិទ្ធកម្មជាដើម ៕