ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក លោក Patrick Shanahan បានចាប់ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភានេះ ។
ក្រុមអ្នកជំនាញខាងកិច្ចអន្តរជាតិបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Patrick Shanahan គឺមានគោលដៅស្វែងរកការគាំទ្រពីបណ្តាប្រទេសនៅតំបន់អាស៊ី ក្នុងយុទ្ធសាស្ត្រទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន និងរុស្ស៊ី ។
ដំណើរទស្សនកិច្ចរបស់លោក Patrick Shanahan មកកាន់តំបន់អាស៊ី ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកផងដែរ ក្នុងការបញ្ចុះបញ្ចូលមេដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ី ឲ្យគាំទ្រអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ៕
