ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រកែកមិនចរចាជាមួយសហរដ្ឋអាមេរិកទេ

លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសប្រកែកសាជាថ្មី កាលពីថ្ងៃពុធ ទី២៩ ខែឧសភានេះ ដោយមិនចរចាជាមួយសហរដ្ឋអាមេរិកទេ ទោះបីជាអ៊ីរ៉ង់ និងអាមេរិកប្រឈមមុខដាក់គ្នាខាងយោធាក៏ដោយ ។

សេចក្តីប្រកាសបដិសេធរបស់លោក Ayatollah Ali Khamenei ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានបង្ហើបពីលទ្ធភាពដែលអាចជួបចរចាជាមួយសហរដ្ឋអាមេរិក បើអាមេរិកដកទណ្ឌកម្មចេញពីអ៊ីរ៉ង់ ។

លោក Ayatollah Ali Khamenei បានបញ្ជាក់ថា ការចរចាជាមួយអាមេរិក មិនអាចផ្តល់ផលចំណេញដល់អ៊ីរ៉ង់បានទេ តែផ្ទុយទៅវិញ ការចរចាជាមួយអាមេរិកនឹងធ្វើអោយអ៊ីរ៉ង់ឈឺចាប់នៅពេលខាងមុខ ៕