ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ក្រសួងសេដ្ឋកិច្ច សម្រេចលើកលែងពន្ធអប្បបរមា១% ចំពោះសហគ្រាសដែលជាប់ពន្ធតាមរបបស្វ័យប្រកាស

ភ្នំពេញ៖​​ក្រោយពី​មានការ​សម្រេច​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​  ​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ ​នៅទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ​កាលពី​ថ្ងៃទី២៩​ ខែ​ឧសភា​ ​ឆ្នាំ២០១៩​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ថា​ ​រាជរដ្ឋាភិបាល​នឹង​លើកលែង​ពន្ធ១ភាគរយ​ ​ចំពោះ​គ្រប់​សហគ្រាស​ដែល​ជា​អ្នកជាប់ពន្ធ​ទាំងអស់​តាម​របប​ស្វ័យ​ប្រកាស ដែលបានបំពេញកាតព្វកិច្ចសារពើព័ន្ធត្រឹមត្រូវក្នុងគោលបំណងទាក់ទាញ និងលើយទឹកចិត្តដល់វិនិយោគិន ដែលប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ។