ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខេត្តព្រះវិហារ ​និងខេត្តចំប៉ាសាក់(ឡាវ)​ ឯកភាពរួមគ្នាលើ«កិច្ចសហប្រតិបត្តិការគ្រប់វិស័យ​នៃខេត្តទាំងពីរ»​

ព្រះវិហារ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានឯកភាពរួមគ្នាលើ​«កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃខេត្តទាំងពីរ»។ ដែលឆ្លុះបញ្ចាំង ការលើកកម្ពស់រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ទប់ស្កាត់បង្ក្រាបឧក្រិដ្ឋឆ្លងដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ កើតចេញពីប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជាគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំមកនូវសន្តិភាព និងកិច្ចសប្រតិបត្តិជាមួយប្រទេសជិតខាង ជាពិសេសរវាងខេត្តនៅតាមបណ្តោយព្រំដែន។

ជាមួយគ្នានេះដែរអភិបាលខេត្តទាំងពីរ បានឯកភាពរួមគ្នា លើកំណត់ហេតុលើកទី០៨ ដោយ​ផ្តោត​​សំខាន់​លើ​​ កិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការកាន់តែល្អប្រសើរបន្ថែមទៀត លើការងាររក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងបង្ការទប់ស្កាត់បង្រ្កាបឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ការសហការរួមគ្នាលើវិស័យពាណិជ្ជកម្ម ធនធានទឹក កសិកម្ម ទេសចរណ៍ ​រ៉ែ និងថាមពល​ សាធារណការ និងដឹកជញ្ជូន វប្បធម៌ សុខាភិបាលផងដែរ៕