ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កងទ័ពមីយ៉ានម៉ា ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមនៅរដ្ឋ រ៉ាឃីន

អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ ដោយចោទប្រកាន់កងកម្លាំងយោធារបស់សហភាពមីយ៉ានម៉ា ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមថ្មីប្រឆាំងជនស៊ីវិលស្លូតត្រង់ដែលកាន់ព្រះពុទ្ធសាសនា នៅរដ្ឋ Rakhine ។

អង្គការនេះ បានឲ្យដឹងថា កងកម្លាំងយោធាមីយ៉ានម៉ា បានបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមឧទ្ទាមកាន់ព្រះពុទ្ធសាសនានៅរដ្ឋ Rakhine ដោយធ្វើទារុណកម្ម និងសម្លាប់ជនស៊ីវិលស្លូតត្រង់ចំនួន១៧នាក់ និងជាង២៩នាក់ផ្សេងទៀតបានរងរបួស ។

ចំណែកអ្នកនាំពាក្យយោធាមីយ៉ានម៉ា លោក Zaw Min Tun បានប្រកាសច្រានចោលនូវការចោទប្រកាន់របស់អង្គការលើកលែងទោសអន្តរជាតិ Amnesty Internationalនិងបានបញ្ជាក់ថា ការចោទប្រកាន់របស់អង្គការមួយនេះ ត្រូវបានធ្វើឡើងដោយមិនមានមូលដ្ឋានជាក់លាក់នោះទេ ៕