ភ្នំពេញ៖ លេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)Nation News Cambodia (២)FAFA138 (៣)WlN88 VIP01 (៤)8mfun (៥)Thy Mooser (៦)5G Lotto8888 new2 (៧)កាស៊ីណូអនឡាញ (៨)ពិភពល្បែងអនឡាញភ្នាល់ដោយសេរី ណាឫទ្ធិ (៩)ពិភពហ្គេមអនឡាញ (១០)Ufa88kh
ទី(១១)ល្បែងបាញ់ត្រី (១២)កាស៊ីណូអនឡាញ GOLD KH (១៣)ស្លត់អនឡាញថ្មី (១៤)Joker123HB88 (១៥)Galaxy96 Gameon (១៦)96Superkh (១៧)HB88kh – Cambodia Most Trusted (១៨)FF96 Craze (១៩)Gala X96 (២០)Naga168 X’mas SPromo (២១)Kim Hour (២២)Crown88 Vip315 (២៣)Iplay369 (២៤)Ccwbetkh v2 និង(២៥)188Asia ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។
ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ។